khmer eng
  • គណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីវឌ្ឍនភាពការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីវឌ្ឍនភាពការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតមុខកាត់ទំហំ២ម៉ែត្រ ក្រោមបាតទន្លេសាប។
    រួមដំណើរក្នុងឱកាសនោះរួមមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ សួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម Barbara POMPILI និងឯកឧត្តម Anne GENETET សមាជិកសភា នៃសាធារណរដ្ឋបារាំង ឯកឧត្តម Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា លោកស្រី Carman MORENO ឯកអគ្គរដ្ឋទូត នៃសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំអាស៊ីអាគ្នេយ៍ តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ទីក្រុងប៉ារីស ប្រទេសបារាំង តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតំណាងធនាគារវិនិយោគអ៊ឺរ៉ុប…។
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចឈ្វេងយល់ ទៅតាមកម្មវិធីដូចខាងក្រោម៖
    ១.ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងការដ្ឋានសាងសង់ស្ថានីយបូមទឹកឆៅបាក់ខែង នៅផ្លូវជាតិលេខ៦ ស្ពានលេខ៧ និងការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នៅលើមហាវិថីឈ្នះ-ឈ្នះ ។
    ២.ទស្សនាការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាតទន្លេសាប ស្ថិតនៅត្រើយខាងកើតស្ពានព្រែកព្នៅ។
    ៣.ទស្សនាពិធីបើកការដ្ឋានចាប់ផ្តើមខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាតទន្លេសាប។
    ៤.ចុះពិនិត្យវឌ្ឍនភាព និងសកម្មភាពអនុវត្តការងារដាក់បំពង់ទឹកស្អាត នៅការដ្ឋានដាក់បំពង់ទឹកស្អាតទំហំ២ម៉ែត្រលើមហាវិថីឈ្នះ-ឈ្នះ ត្រើយខាងលិចស្ពានព្រែកព្នៅ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក